Minnesota Secretary Of State - ចុះឈ្មោះដើម្បីបោះឆ្នោត (Register to Vote)
Skip to main content

ចុះឈ្មោះដើម្បីបោះឆ្នោត (Register to Vote)


នៅទំព័រនេះ ស្វែងយល់អ្នកណាអាចបោះឆ្នោតបាន និងរបៀបចុះឈ្មោះ នៅមុនថ្ងៃ ឬនៅចំថ្ងៃបោះឆ្នោត។

តើអ្នកណាអាចបោះឆ្នោតបាន?

ដើម្បីបោះឆ្នោតក្នុងរដ្ឋ Minnesota បាន អ្នកត្រូវតែជាពលរដ្ឋអាមេរិក មានអាយុយ៉ាងហោច 18 ឆ្នាំ នៅថ្ងៃបោះឆ្នោត និងជាអ្នកមូលដ្ឋាននៃរដ្ឋ Minnesota យ៉ាងហោច 20 ថ្ងៃ។

អ្នកអាចចុះឈ្មោះជាមុន ដើម្បីបោះឆ្នោត នៅពេលមានអាយុ 16 និង 17 ឆ្នាំ ក្នុងរដ្ឋ Minnesota។ អ្នកត្រូវតែមានអាយុ 18 ឆ្នាំ មុននឹងបោះឆ្នោតបាន។

បើសិនអ្នកធ្លាប់មានការជាប់ទោសបទឧក្រិដ្ឋ អ្នកអាចបោះឆ្នោតបាន បើសិននៅបច្ចុប្បន្ននេះ អ្នកមិនជាប់ពន្ធនាគារ សំរាប់ការជាប់ទោសនោះទេ។

អ្នកអាចបោះឆ្នោតបាន ខណៈនៅក្រោមភាពអាណាព្យាបាល លុះត្រាតែចៅក្រមបានដកហូត សិទ្ធិរបស់អ្នកដើម្បីបោះឆ្នោត។

សេចក្ដីណែនាំការចុះឈ្មោះ

អ្នកត្រូវតែបានចុះឈ្មោះ ដើម្បីបោះឆ្នោតនៅអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក។ ចុះឈ្មោះដើម្បីបោះឆ្នោត ឬផ្ដិតក្រដាសដាក់ពាក្យសុំ ជាភាសាខ្មែរ

អ្នកក៏អាចចុះឈ្មោះ នៅឯកន្លែងបោះឆ្នោតរបស់អ្នក នៅថ្ងៃបោះឆ្នោតដែរ។  អ្នកត្រូវតែបង្ហាញភស្ដុតាងនៃឈ្មោះ និងអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក។

តើខ្ញុំត្រូវតែចុះឈ្មោះឬទេ បើសិនខ្ញុំផ្លាស់កន្លែង ឬប្ដូរឈ្មោះ?

អ្នកត្រូវតែចុះឈ្មោះសាថ្មី នៅរាល់ពេលអ្នកប្ដូរអាសយដ្ឋាន ប្ដូរឈ្មោះ ឬមិនបោះឆ្នោតយ៉ាងហោចម្ដង ក្នុងអំឡុងរយៈពេលបួនឆ្នាំ។ កែតម្រូវការចុះឈ្មោះរបស់អ្នក តាមការបំពេញ ពាក្យសុំចុះឈ្មោះថ្មី។

 

របៀបចុះឈ្មោះនៅថ្ងៃបោះឆ្នោត

ដើម្បីចុះឈ្មោះនៅកន្លែងបោះឆ្នោតរបស់អ្នក នៅចំថ្ងៃបោះឆ្នោត ត្រូវយកភស្តុតាងមួយ នៃលំនៅដ្ឋានបានចុះរាយខាងក្រោម។

1. ID ដែលមានឈ្មោះ និងអាសយដ្ឋានបច្ចុប្បន្នន

  • លិខិតអ្នកបើកបរ, លិខិតអនុញ្ញាតអ្នករៀន, ឬ ID Minnesota មានសុពលភាព; ឬបង្កាន់ដៃ សំរាប់អ្វីមួយទាំងនេះ។
  • ID កុលសម្ព័ន្ធ ដោយមានឈ្មោះ អាសយដ្ឋាន រូបថត និងហត្ថលេខា។

2. ID មានរូបថត ថែមទាំងឯកសារ ដោយមានឈ្មោះ និងអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក។

ID មានរូបថតបានយល់ព្រម (ជ្រើសមួយ)
អាចបានផុតកំណត់។

  • លិខិតអ្នកបើកបរ​ ID រដ្ឋ ឬលិខិតអនុញ្ញាតអ្នករៀន បានចេញឲ្យដោយរដ្ឋណាមួយ
  • លិខិតឆ្លងដែនសហរដ្ឋអាមេរិក
  • ID យោធាអាមេរិក ឬអតីតយោធិន
  • ID កុលសម្ព័ន្ធ ដោយមានឈ្មោះ ហត្ថលេខា និងរូបថត
  • ID សាកលវិទ្យាល័យ, មហាវិទ្យាល័យ ឬមហាវិទ្យាល័យបច្ចេកទេសរដ្ឋ Minnesota

ឯកសារបានយល់ព្រម (ជ្រើសមួយ)
អាចបង្ហាញបាន តាមឧករណ៍អេឡិកត្រូនិក។

  • វិក្កយប័ត្រ, គណនី ឬរបាយការណ៍ចាប់ផ្ដើមនូវសេវា ដល់ពេលបង់ ឬបានចុះកាលបរិច្ឆេទក្នុងពេល 30 ថ្ងៃ នៃការបោះឆ្នោត សំរាប់៖
    • ទូរស័ព្ទ ទូរទស្សន៍ ឬអ៊ិនទ័រណិត
    • កាកសំណល់រឹង ទឹកស្អុយ អគ្គិសនី ឧស្ម័ន ឬទឹក
    • ប័ណ្ណធនាគារ ឬក្រេឌិត
    • ថ្លៃជួលផ្ទះ ឬប្រាក់បុលទិញផ្ទះ
  • កិច្ចសន្យាជួលលំនៅដ្ឋាន ឬការព្រមព្រៀងជួលផ្ទះ មានសុពលភាព រហូតដល់ថ្ងៃបោះឆ្នោត
  • របាយការណ៍ថ្លៃឈ្នួល និស្សិតបច្ចុប្បន្ន

3. អ្នកបោះឆ្នោតបានចុះឈ្មោះ ដែលអាចបញ្ជាក់អាសយដ្ឋានរបស់អ្នក

អ្នកបោះឆ្នោតបានចុះឈ្មោះ មកពីសង្កាត់របស់អ្នក អាចទៅកន្លែងបោះឆ្នោតជាមួយអ្នក ដើម្បីចុះហត្ថលេខា ស្បថបញ្ជាក់អាសយដ្ឋានរបស់អ្នក។ នេះគេហៅថា ‘សក្ខីភាព’។ អ្នកបោះឆ្នោតបានចុះឈ្មោះ អាចធ្វើសាក្សីអ្នកបោះឆ្នោត ដល់ទៅប្រាំបីនាក់។ អ្នកមិនអាចធ្វើសាក្សី សំរាប់អ្នកផ្សេងៗទេ បើសិនអ្នកនរណាម្នាក់ បានធ្វើសាក្សីសំរាប់អ្នក។

4. ID និស្សិតមហាវិទ្យាល័យ ដោយមានបញ្ជីទីលំនៅ

មហាវិទ្យាល័យ និងសាកលវិទ្យាល័យ បញ្ជូនមន្រ្ដីបោះឆ្នោត ទៅឲ្យនិស្សិតនូវបញ្ជីទីលំនៅ។ បើសិនអ្នកមានឈ្មោះនៅលើបញ្ជី ត្រូវបង្ហាញ ID មានរូបថត មហាវិទ្យាល័យរបស់អ្នក ដើម្បីបំពេញការចុះឈ្មោះរបស់អ្នក។

5. ការចុះឈ្មោះមានសុពលភាព ក្នុងសង្កាត់

បើសិនអ្នកបានចុះឈ្មោះក្នុងសង្កាត់ ប៉ុន្ដែបានប្ដូរឈ្មោះ ឬបានផ្លាស់កន្លែង នៅក្នុងសង្កាត់ដូចគ្នា អ្នកគ្រាន់តែត្រូវប្រាប់ ចៅក្រមបោះឆ្នោត នូវឈ្មោះ ឬអាសយដ្ឋាន របស់អ្នកពីមុន។

6. សេចក្ដីជូនដំណឹងនៃការចុះឈ្មោះយឺត

បើសិនអ្នកបានចុះឈ្មោះ ដើម្បីបោះឆ្នោតក្នុងពេល 20 ថ្ងៃ នៃការបោះឆ្នោត អ្នកអាចនឹងទទួល សេចក្ដីជូនដំណឹងនៃការចុះឈ្មោះយឺត តាមប្រៃសណីយ៍។ ត្រូវយកវាមកជាមួយអ្នក និងប្រើវាជាភស្តុតាង នៃលំនៅដ្ឋានរបស់អ្នក ដើម្បីចុះឈ្មោះ។

7. មនុស្សបុគ្គលិក នៃមន្ទីរលំនៅដ្ឋាន

បើសិនអ្នករស់នៅក្នុងមន្ទីរលំនៅដ្ឋាន មនុស្សបុគ្គលិក អាចទៅកន្លែងបោះឆ្នោតជាមួយអ្នក ដើម្បីបញ្ជាក់អាសយដ្ឋានរបស់អ្នក។ នេះគេហៅថា ‘សក្ខីភាព’។ មនុស្សបុគ្គលិកអាចធ្វើសាក្សី សំរាប់អ្នកមានសិទ្ធិបោះឆ្នោតបោះឆ្នោតទាំងអស់ នៅក្នុងមន្ទីរ។