Minnesota Secretary Of State - បោះឆ្នោតមុន ជាមួយសន្លឹកឆ្នោតអ្នកអវត្ដមាន (Vote early with an absentee ballot)
Skip to main content

បោះឆ្នោតមុន ជាមួយសន្លឹកឆ្នោតអ្នកអវត្ដមាន (Vote early with an absentee ballot)


នៅក្នុងរដ្ឋ Minnesota អ្នកមិនបាច់រង់ចាំ រហូតដល់ថ្ងៃបោះឆ្នោតទេ—អ្នកអាចបោះឆ្នោតមុន តាមប្រៃសណីយ៍ ឬនៅការិយាល័យបោះឆ្នោតខោនធី តាមតំបន់បស់អ្នក!

បោះឆ្នោតមុនដោយផ្ទាល់មុខ

អ្នកអាចបោះសន្លឹកឆ្នោតអ្នកអវត្ដមាន នៅការិយាល័យបោះឆ្នោតខោនធី តាមតំបន់បស់អ្នក ចាប់ផ្ដើមនៅ 46 ថ្ងៃ មុនថ្ងៃបោះឆ្នោត។

រកការិយាល័យបោះឆ្នោតខោនធី តាមតំបន់បស់អ្នក

បោះឆ្នោតមុនតាមប្រៃសណីយ៍

អ្នកក៏អាចដាក់ពាក្យសុំ ឲ្យគេបានផ្ញើសន្លឹកឆ្នោតអ្នកអវត្ដមាន ទៅឲ្យអ្នកតាមប្រៃសណីយ៍ដែរ។ អ្នកត្រូវតែផ្ញើសន្លឹកឆ្នោតរបស់អ្នកមកវិញ ឲ្យទាន់ថ្ងៃបោះឆ្នោត។

សេចក្ដីណែនាំដើម្បីបោះឆ្នោតមុន តាមប្រៃសណីយ៍

  1. ដាក់ពាក្យសុំសន្លឹកឆ្នោត នៅពេលណាមួយអំឡុងឆ្នាំ។ មន្រ្ដីបោះឆ្នោត នឹងផ្ញើសំភារៈបោះឆ្នោត នៅកាលណាមានសន្លឹកឆ្នោត។  ដាក់ពាក្យសុំសន្លឹកឆ្នោត តាមអនឡាញ ជាភាសាអង់គ្លេស ឬផ្ដិតក្រដាសដាក់ពាក្យសុំ ជាភាសាខ្មែរ
  2. អានសេចក្ដីណែនាំ ដែលមកជាមួយសន្លឹកឆ្នោតរបស់អ្នក ដោយប្រិតប្រៀង! សន្លឹកឆ្នោតរបស់អ្នកនឹងមិនរាប់ទេ បើសិនអ្នកមិនបំពេញ ទំរង់បំពេញទាំងអស់។
    • អានសេចក្ដីណែនាំ ដែលមកជាមួយសន្លឹកឆ្នោត (សំរាប់អ្នកបោះឆ្នោត មិនបានចុះឈ្មោះ)
    • អានសេចក្ដីណែនាំ ដែលមកជាមួយសន្លឹកឆ្នោត (សំរាប់អ្នកបោះឆ្នោត បានចុះឈ្មោះ)
  3. អ្នកនឹងត្រូវការសាក្សីម្នាក់ នៅពេលអ្នកបោះឆ្នោត និងបំពេញសន្លឹកឆ្នោតរបស់អ្នក។ សាក្សីអាចជាអ្នកបោះឆ្នោត បានចុះឈ្មោះនៅរដ្ឋ Minnesota ឬសាការីម្នាក់។ សាក្សីរបស់អ្នក ត្រូវតែចុះហត្ថលេខាស្រោមសំបុត្រ និងកត់អាយដ្ឋានរបស់គេ។
  4. បើសិនអ្នកមិនបានចុះឈ្មោះ ដើម្បីបោះឆ្នោតទេ អ្នកនឹងទទួលពាក្យសុំចុះឈ្មោះ នៅក្នុងសំភារៈរបស់អ្នក។ ដើម្បីចុះឈ្មោះ ត្រូវបង្ហាញសាក្សីរបស់អ្នក  ភស្តុតាងមួយនៃលំនៅដ្ឋាន។
  5. បន្ទាប់ពីអ្នកធ្វើចប់ ត្រូវផ្ញើសន្លឹកឆ្នោត និងទំរង់បំពេញ ត្រឡប់ទៅវិញភ្លាមៗ។ សន្លឹកឆ្នោតរបស់អ្នកនឹងមិនរាប់ទេ បើសិនបានទទួលវា បន្ទាប់ពីថ្ងៃបោះឆ្នោត។ អ្នកក៏អាចប្រគល់សន្លឹកឆ្នោតរបស់អ្នក ដោយផ្ទាល់មុខដែរ ទៅការិយាល័យបោះឆ្នោត ដែលបានផ្ញើសន្លឹកឆ្នោតទៅឲ្យអ្នក។

តាមដានសន្លឹកឆ្នោតរបស់អ្នក

សន្លឹកឆ្នោតអ្នកអវត្ដមានទាំងអស់ ដែលបានទទួលទាន់ពេល ហើយទំរង់បំពេញក៏បានបំពេញត្រឹមត្រូវ នឹងបានរាប់។

តាមដានស្ថានភាពសន្លឹកឆ្នោតរបស់អ្នក  និងបញ្ជាក់ថាវាបានទទួល និងបានរាប់។