Minnesota Secretary Of State - ការបោះឆ្នោតនៅថ្ងៃបោះឆ្នោត (Election Day Voting)
Skip to main content

ការបោះឆ្នោតនៅថ្ងៃបោះឆ្នោត (Election Day Voting)


នៅទំព័រនេះ ស្វែងយល់ទីកន្លែងអ្នកអាចបោះឆ្នោតបាន យកអ្វីខ្លះ របៀបទទួលជំនួយ និងអ្វីខ្លះជាសិទ្ធិរបស់អ្នក ឋានៈជាអ្នកបោះឆ្នោត។

ទីកន្លែងបោះឆ្នោត និងម៉ោង

រកឲ្យដឹងកន្លែង ដែលអ្នកត្រូវបោះឆ្នោត។ កន្លែងបោះឆ្នោតភាគច្រើន គឺបើកពីម៉ោង 7 ព្រឹក ដល់ 8 យប់។

យកអ្វីខ្លះ

បើសិនអ្នកបានចុះឈ្មោះ ដើម្បីបោះឆ្នោតនៅអាសយដ្ឋានបច្ចុប្បន្នរបស់អ្នក អ្នកមិនបាច់យកការសំគាល់ភិនភាគទេ។ បើសិនអ្នកត្រូវចុះឈ្មោះ ឬកែតម្រូវការចុះឈ្មោះរបស់អ្នក អ្នកនឹងត្រូវបង្ហាញ ភស្ដុតាងនៃលំនៅដ្ឋាន មុននឹងអ្នកបោះឆ្នោត។ 

 

ទទួលជំនួយក្នុងការបោះឆ្នោត

មានរបៀបជាច្រើន ដើម្បីទទួលជំនួយ នៅពេលអ្នកបោះឆ្នោត។ អ្នកអាចយកនរណាម្នាក់ឲ្យជួយ ឬស្នើចៅក្រមបោះឆ្នោត ឬប្រើម៉ាស៊ីនដើម្បីជួយអ្នក គូសសន្លឹកឆ្នោតរបស់អ្នក ឬក៏បោះឆ្នោតមកពីឡានរបស់អ្នក។

ជំនួយពីគ្រួសារ មិត្រភ័ក្ដិ ឬអ្នកជិតខាង

អ្នកអាចយកសមាជិកគ្រួសារ មិត្រភ័ក្ដិ អ្នកជិតខាង ឬជនណាម្នាក់ដែលអ្នកជ្រើស ដើម្បីជួយអ្នកបោះឆ្នោត។ មានការលើកលែង គឺថាអ្នកមិនអាចទទួលជំនួយ ពីនិយោជករបស់អ្នក សហជីពរបស់អ្នក ឬបេក្ខជន សំរាប់ការិយាល័យឡើយ។

អ្នកជំនួយរបស់អ្នក អាចជួយអ្នកគ្រប់ផ្នែកទាំងអស់ នៃដំណើរការបោះឆ្នោត រួមទាំងនៅក្នុងបន្ទប់បោះឆ្នោត។ តែយ៉ាងណាមិញ អ្នកជំនួយអាចគូសសន្លឹកឆ្នោតឲ្យ សំរាប់អ្នកបោះឆ្នោតត្រឹមតែបីនាក់ប៉ុណ្ណោះ ក្នុងការបោះឆ្នោតមួយ។ អ្នកអាចបង្ហាញសន្លឹកឆ្នោតរបស់អ្នក ទៅចៅក្រមបោះឆ្នោត ដើម្បីឆែកមើលថាវាបានគូសត្រឹមត្រូវ។

អ្នកជំនួយ គឺមិនអនុញ្ញាតឲ្យបញ្ចុះបញ្ចូល ការបោះឆ្នោតរបស់អ្នក ឬចែកចាយរបៀបអ្នកបានបោះឆ្នោត ជាមួយអ្នកផ្សេងៗឡើយ។

ការបោះឆ្នោតតាមចិញ្ចើមថ្នល់

បើសិនអ្នកមិនអាចចេញពីរថយន្ដ របស់អ្នកដោយងាយៗ ដើម្បីចូលទៅកន្លែងបោះឆ្នោតបាន អ្នកអាចសូមឲ្យគេយកសន្លឹកឆ្នោត ចេញទៅឲ្យអ្នក។ ការនេះគឺហៅថា ការបោះឆ្នោតតាមចិញ្ចើមថ្នល់។

ចៅក្រមបោះឆ្នោតពីរនាក់ មកពីគណបក្សនយោបាយពីរធំៗខុសគ្នា នឹងយកសន្លឹកឆ្នោត ចេញទៅរថយន្ដរបស់អ្នក។ បើសិនអ្នកត្រូវចុះឈ្មោះ ឬកែតម្រូវការចុះឈ្មោះរបស់អ្នក គេក៏នឹងយកពាក្យសុំមកឲ្យអ្នកដែរ។

នៅពេលអ្នកបានបោះឆ្នោតចប់ ចៅក្រមបោះឆ្នោតនឹងយកសន្លឹកឆ្នោតរបស់អ្នក ចូលមកខាងក្នុងសំរាប់អ្នក និងដាក់វាក្នុងប្រអប់សន្លឹកឆ្នោត។

ជំនួយមកពីម៉ាស៊ីនគូសសន្លឹកឆ្នោត

កន្លែងបោះឆ្នោតភាគច្រើន មានម៉ាស៊ីនដែលអាចគូសសន្លឹកឆ្នោតសំរាប់អ្នក។ វាផ្ដល់ឲ្យអ្នកនូវភាពឯកជន បើសិនអ្នកមិនអាច (ឬជ្រើសមិន) បោះឆ្នោត ដោយប្រើប៊ិច។

ម៉ាស៊ីនមានស្រ្គីន ដែលបង្ហាញសន្លឹកឆ្នោតជាអក្សរពុម្ពធំៗ ឬមានពន្លឺចាំងខ្លាំងពីខាងក្រោយ។ វាក៏អាចអានសន្លឹកឆ្នោត ឲ្យអ្នកស្ដាប់តាមរយៈគ្រឿងពាក់នឹងត្រចៀកដែរ។

អ្នកត្រូវបំពេញសន្លឹកឆ្នោតរបស់អ្នក ដោយប្រើបន្ទះចុចអក្សរប៊្រាល ស្ទាបស្រ្គីន ឬឧបករណ៍ បឺតនិងផ្លុំ។ បន្ទាប់ពីអ្នក ធ្វើការជ្រើសរើសរបស់អ្នករួច វាផ្តិតសន្លឹកឆ្នោតរបស់អ្នកដែលបានបំពេញចប់។

ជំនួយពីចៅក្រមបោះឆ្នោត

មានចៅក្រមបោះឆ្នោតនៅទីនោះ ដើម្បីជួយអ្នកសព្វទាំងដំណើរការបោះឆ្នោត។

បើសិនអ្នកត្រូវការជំនួយ ក្នុងការគូសសន្លឹកឆ្នោតរបស់អ្នក ចៅក្រមបោះឆ្នោតពីរនាក់ មកពីគណបក្សនយោបាយខុសៗគ្នា អាចជួយអ្នកបាន។ គេគឺមិនបានអនុញ្ញាត ឲ្យបញ្ចុះបញ្ចូលជំរើសរបស់អ្នក ឬប្រាប់អ្នកផ្សេងៗ នូវរបៀបអ្នកបានបោះឆ្នោតឡើយ។

ពេលឈប់ទៅបោះឆ្នោត

អ្នកមានសិទ្ធិយកពេលឈប់ទៅបោះឆ្នោត នៅពេលណាមួយអំឡុង 46 ថ្ងៃ នៃរយៈពេលបោះឆ្នោត ដោយមិនបាត់បង់ប្រាក់ឈ្នួលរបស់អ្នក ខាតពេលសំរាកផ្ទាល់ខ្លួន ឬពេលវិស្សមកាល សំរាប់ការបោះឆ្នោតថ្នាក់រដ្ឋ និងសហព័ន្ធទាំងអស់ ព្រមទាំងក្នុងការបោះឆ្នោតតាមតំបន់ បានគ្រោងពេលទៀងទាត់។

និយោជករបស់អ្នក ត្រូវតែបើកប្រាក់ឲ្យអ្នក សំរាប់ពេលអ្នកត្រូវការទៅបោះឆ្នោត បើសិនវាធ្លាក់ក្នុងកាលវិភាគ ពេលធ្វើការរបស់អ្នក។ និយោជករបស់អ្នក មិនអាចតម្រូវឲ្យអ្នកប្រើ ពេលសំរាកផ្ទាល់ខ្លួន ឬពេលវិស្សមកាលទេ (មើលលក្ខន្ដិកៈ Minnesota 204C.04 និង 204C.08 Subd.1d)។

យកពេលច្រើនត្រឹមតែអ្នកត្រូវការ ដើម្បីទៅបោះឆ្នោត និងទៅធ្វើការ។

និយោជករបស់អ្នក មិនអាចបដិសេធដោយចំៗ ឬមិនចំ ឬដាក់កម្រិត ឬជ្រៀតជ្រែក ជាមួយសិទ្ធិនេះទេ រួមទាំងពេលណា អ្នកជ្រើសរើសទៅបោះឆ្នោត។

និយោជករបស់អ្នក អាចសូមឲ្យអ្នកប្រាប់គេ នៅពេលអ្នកនឹងទៅ និងសូមឲ្យនយោជិត សំរបសំរួលអវត្ដមានរបស់គេ ដើម្បីបន្ធូរបន្ថយការរអាក់រអួលនៅការដ្ឋាន។

អ្នកអាចឲ្យសំណៅនៃសំបុត្រនេះ ទៅនិយោជករបស់អ្នក ដែលពន្យល់សិទ្ធិរបស់អ្នក ចំពោះពេលសំរាក សំរាប់ការបោះឆ្នោត។

និយោជកណាមួយដែលបំពានច្បាប់នេះ គឺមានទោសនៃបទល្មើសមជ្ឈិម។ ដំអូញអ្វីមួយមកពីនិយោជិត គួរតែបានប្ដឹងជាមួយមេធាវីខោនធី

ស្គាល់សិទ្ធិរបស់អ្នក

ឋានៈជាអ្នកបោះឆ្នោតក្នុងរដ្ឋ Minnesota អ្នកមានសិទ្ធិជាច្រើន—ចូរឲ្យបានស្គាល់វា!

  • មានពេលឈប់ទៅបោះឆ្នោត នៅពេលណាមួយអំឡុង 46 ថ្ងៃ នៃរយៈពេលបោះឆ្នោត។
    អ្នកមានសិទ្ធិយកពេលឈប់ទៅបោះឆ្នោត ដោយមិនបាត់បង់ប្រាក់ឈ្នួលរបស់អ្នក ខាតពេលសំរាកផ្ទាល់ខ្លួន ឬពេលវិស្សមកាលឡើយ។
  • បោះឆ្នោតបើសិននៅក្នុងជួរ នៅម៉ោង 8 យប់
    អ្នកមានសិទ្ធិដើម្បីបោះឆ្នោត បើសិនអ្នកនៅក្នុងជួរ ដើម្បីបោះឆ្នោតនៅពេលណាមួយ មុនម៉ោង 8 យប់។
  • ចុះហត្ថលេខាតាមផ្ទាល់មាត់
    អ្នកមានសិទ្ធិដើម្បីបញ្ជាក់តាមផ្ទាល់មាត់ ថាអ្នកជានរណា និងសូមមនុស្សម្នាក់ទៀត ឲ្យចុះហត្ថលេខាសំរាប់អ្នក បើសិនអ្នកមិនអាចចុះហត្ថលេខាឈ្មោះរបស់អ្នក។
  • ស្នើសុំជំនួយ
    អ្នកមានសិទ្ធិដើម្បីស្នើជនណាម្នាក់ឲ្យជួយ លើកលែងតែសំរាប់ភ្នាក់ងារនៃនិយោជក ឬសហជីព ឬបេក្ខជន របស់អ្នក។
  • យកកូនទៅកន្លែងបោះឆ្នោត
    អ្នកមានសិទ្ធិដើម្បីយកកូនរបស់អ្នក ទៅបោះឆ្នោតជាមួយអ្នក។
  • បោះឆ្នោតបន្ទាប់ពីការជាប់ទោសបទឧក្រិដ្ឋ
    អ្នកអាចបោះឆ្នោតបាន បើសិននៅបច្ចុប្បន្ននេះ អ្នកមិនជាប់ពន្ធនាគារ សំរាប់ការជាប់ទោសទោសបទឧក្រិដ្ឋទេ។
  • បោះឆ្នោតបើសិននៅក្រោមភាពអាណាព្យាបាល
    អ្នកមានសិទ្ធិដើម្បីបោះឆ្នោត បើសិនអ្នកនៅក្រោមភាពអាណាព្យាបាល លុះត្រាតែចៅក្រមបានដកហូត សិទ្ធិរបស់អ្នកដើម្បីបោះឆ្នោត។
  • បោះឆ្នោតដោយឥតត្រូវបានបញ្ចុះបញ្ចូល
    អ្នកមានសិទ្ធិដើម្បីបោះឆ្នោត ដោយគ្មានអ្នកណាម្នាក់ នៅកន្លែងបោះឆ្នោត ព្យាយាមបញ្ចុះបញ្ចូល ការបោះឆ្នោតរបស់អ្នក។
  • ទទួលការដូរសន្លឹកឆ្នោត
    អ្នកមានសិទ្ធិចំពោះការដូរសន្លឹកឆ្នោត បើសិនអ្នកធ្វើដោយភាន់ច្រឡំ នៅលើសន្លឹកឆ្នោតរបស់អ្នក មុនអ្នកបោះវា។
  • ប្ដឹងបណ្ដឹង
    អ្នកមានសិទ្ធិដើម្បីប្ដឹងបណ្ដឹង លាយល័ក្ដអក្សរ នៅកន្លែងបោះឆ្នោតរបស់អ្នក បើសិនអ្នកមិនសប្បាយចិត្ដ ជាមួយរបៀបបោះឆ្នោត ដែលកំពុងតែធ្វើ។
  • យកគំរូសន្លឹកឆ្នោត
    អ្នកមានសិទ្ធិដើម្បីយកគំរូសន្លឹកឆ្នោត ចូលទៅក្នុងបន្ទប់បោះឆ្នោត។
  • យកកម្រងសិទ្ធិរបស់អ្នកបោះឆ្នោត
    អ្នកមានសិទ្ធិដើម្បីយកសំណៅ នៃកម្រងសិទ្ធិរបស់អ្នកបោះឆ្នោត (លក្ខន្ដិកៈ Minnesota 204C.08, subd. 1b) ចូលទៅក្នុងបន្ទប់បោះឆ្នោត។